← Back

កិច្ចការផ្ទះ សប្តាហ៍ទី ៦ & ៧ (Homework Week 06 & 07)

ប្រធានបទ: បង្កើតតារាងតម្លៃកញ្ចប់សេវាកម្ម (Subscription Pricing Cards)

កាលបរិច្ឆេទដាក់:...............................

កាលបរិច្ឆេទផុតកំណត់: [១ សប្តាហ៍បន្ទាប់]


១. ស្ថានការណ៍ (Scenario)

អ្នកកំពុងបង្កើតគេហទំព័រសម្រាប់ក្រុមហ៊ុនតន្ត្រីអនឡាញមួយឈ្មោះ "Khmer Music+"។ ក្រុមហ៊ុនត្រូវការទំព័រមួយដើម្បី បង្ហាញកញ្ចប់សេវាកម្មចំនួន ៣ ដល់អតិថិជនគឺ៖ Basic, Standard, និង Premium។

គោលដៅគឺធ្វើឱ្យកញ្ចប់ Standard (កណ្តាល) មានភាពលេចធ្លោជាងគេ ដើម្បីទាក់ទាញអតិថិជនឱ្យទិញ។

២. តម្រូវការបច្ចេកទេស (Requirements)

ផ្នែកទី ១: រចនាសម្ព័ន្ធ HTML (index.html)

សូមបង្កើតកាតចំនួន ៣ (ប្រើ div) ដែលរៀបរាប់ពីកញ្ចប់នីមួយៗ៖

  1. កញ្ចប់ Basic:
    • ចំណងជើង: "Basic"
    • តម្លៃ: "$2.99 / ខែ"
    • លក្ខណៈពិសេស (<ul>): ស្តាប់បានតែអនឡាញ, មានពាណិជ្ជកម្ម។
    • ប៊ូតុង: "ជ្រើសរើស"
  2. កញ្ចប់ Standard (ត្រូវតែពិសេសជាងគេ):
    • ចំណងជើង: "Standard"
    • តម្លៃ: "$5.99 / ខែ"
    • លក្ខណៈពិសេស: គ្មានពាណិជ្ជកម្ម, ស្តាប់បាន Offline។
    • ប៊ូតុង: "ជ្រើសរើស"
  3. កញ្ចប់ Premium:
    • ចំណងជើង: "Premium"
    • តម្លៃ: "$9.99 / ខែ"
    • លក្ខណៈពិសេស: គុណភាពសំឡេងខ្ពស់, ប្រើបាន ៥ ឧបករណ៍។
    • ប៊ូតុង: "ជ្រើសរើស"

ផ្នែកទី ២: ការតុបតែង CSS (style.css)

1. Typography (អក្សរ):

2. Borders & Backgrounds (ស៊ុម និងផ្ទៃ):

3. Buttons (ប៊ូតុង):

៥. របៀបបញ្ជូនកិច្ចការ

  1. បង្កើត Folder ឈ្មោះ HW67_YourName។
  2. ដាក់ឯកសារ index.html និង style.css ក្នុងនោះ។
  3. Zip Folder

ចំណាំ: Layout (Flexbox/Grid) កាតទាំង ៣ របស់អ្នកនឹងរត់តម្រៀបគ្នាពីលើចុះក្រោម។ នេះជារឿងត្រឹមត្រូវ មិនបាច់បារម្ភទេ! (តែបើអ្នកចង់ឱ្យវានៅជួរដេក អ្នកអាចសាកល្បង display: inline-block បាន)